ក្រុមគ្រួសារ និងសកម្មជនមួយចំនួន បានប្រមូលផ្តុំគ្នាតវ៉ាជាលើកទីបី នៅមុខស្ថានទូតរុស្ស៊ីក្នុងក្រុងភ្នំពេញ នៅពុធ ទី៩ មករានេះ ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍ករណី លោក រ៉ាត់ រត្នមុនី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារពាក់ព័ន្ធនឹងការផលិតវីដេអូឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។ អ្នកការពារសិទ្ធិមនុស្សរិះគន់ថា ស្ថានទូតរុស្ស៊ីបង្ហាញពីភាពអមនុស្សធម៌ដោយសារតែមិនព្រមជួយដោះស្រាយសំណូមពររបស់គ្រួសារលោក រ៉ាត់ រត្នមុនី។
ប្រភពRFA៖https://bit.ly/2sj3Zwn