អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យអ្នកនយោបាយបញ្ឈប់ការចោទប្រកាន់គ្នាជុំវិញករណីឃាតកម្ម លោក ជា វិជ្ជា ដោយត្រូវផ្តោតសំខាន់លើការរកយុត្តិធម៌ឱ្យអតីតថ្នាក់ដឹកនាំសហជីពរូបនេះវិញ ទើបជារឿងត្រឹមត្រូវ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងថា វាជារឿងសមហេតុផល ដែលថាលោក ជា វិជ្ជា អាចត្រូវបានសម្លាប់ដោយក្រុមអ្នកប្រឆាំង ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបបក្រុងភ្នំពេញ។
ប្រភពRFA៖ https://bit.ly/2RxShgc