លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ បានគាំទ្រការស្នើឲ្យធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលសមាគម និងអង្គការទាំងនោះយល់ថា រឹតដ្បិតដល់សិទ្ធិសេរីភាពរបស់ពួកគេ។ ការគាំទ្រនេះធ្វើឡើង ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅថ្ងៃនេះ នាក្រសួងមហាផ្ទៃ។
ប្រភពRFI៖ https://bit.ly/2CtHkBT