ប្រជាពលរដ្ឋខ្មែរមួយចំនួនមកពីរដ្ឋនានានៅអាមេរិក និងអតីតតំណាងរាស្ត្រអតីតបក្សប្រឆាំងមួយចំនួនផង បានជួបជុំគ្នាធ្វើបាតុកម្មជាថ្មីនៅពីមុខវិមានរដ្ឋសភាអាមេរិកនៅថ្ងៃទី១៩ខែមករា ត្រូវនឹងយប់មិញនេះម៉ោងនៅកម្ពុជា។ គោលបំណងនៃបាតុកម្មនេះ គឺដើម្បីទាមទារឲ្យអាមេរិក និងអន្តរជាតិផ្សេងទៀតដាក់សម្ពោធលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យគោរពតាមលក្ខខណ្ឌ៥ចំណុចរបស់សហភាពអឺរ៉ុប។ ក្នុងនោះ មានការដោះលែងលោកកឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ប្រភពRFI៖ https://bit.ly/2FF12yR