ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ មករា បានបើកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍របស់ខ្លួនជាលើកដំបូង ចាប់តាំងពីត្រូវតុលាការរំលាយកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។ជាកិច្ចប្រជុំធ្វើឡើងក្រោមការដឹកនាំដោយលោក សម រង្ស៊ី។ ជាលទ្ធផលគណៈកម្មាធិការអចិន្ដ្រៃយ៍អតីតបក្សប្រឆាំង បានសម្រេចគាំទ្រការដាក់សម្ពាធរបស់សហភាពអឺរ៉ុបមកលើ រដ្ឋាភិបាលកម្ពុជា និង ប្រកាសត្រៀមកម្លាំងដើម្បីទទួលលោក សម រង្ស៊ី ចូលកម្ពុជាវិញ។ ប៉ុន្តែរដ្ឋាភិបាល ចាត់ទុកការសម្រេចនេះ គ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ ហើយរដ្ឋាភិបាលនឹងមានវិធានការ ប្រសិនបើមានចលនានេះ កើតមានឡើង។
ប្រភពVAYO៖ https://bit.ly/2T56QEH