នៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ លោកគង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី ធ្លាប់ជាមនុស្សជំនិតនឹងលោកសម រង្ស៉ី និងជាអតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានប្រាប់ដល់តុលាការទាក់ទងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស របស់លោកកឹម សុខា ប្រធាន អតីតគណបក្សសង្គ្រោះជាតិ ពេលចូលបំភ្លឺជូនចៅក្រមស៊ើបសួរ ក្នុងនាមជាសាក្សី នៅព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០១៩នេះ ទៅតាមតែអ្វីដែលលោកបានដឹង។ ប៉ុន្តែលោកថា លោកមិនសូវដឹងរឿងច្រើននោះទេ។
ប្រភពVAYO៖ https://bit.ly/2sKCPOR