លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥ មករានេះ បានប្រកាសពីគម្រោងរៀបចំកែទម្រង់រចនាសម្ព័ន្ធថ្នាក់ក្រោមជាតិមួយចំនួន ដោយក្នុងនោះនឹងមាន មន្ទីរ ឬការិយាល័យខ្លះ អាចត្រូវលុបចោលផងដែរ។ លោកថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់ នៅខេត្តកំពត។ បើតាមលោក ហ៊ុន សែន រដ្ឋបាលថ្នាក់ក្រោមជាតិ អាចទុកតែការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និង រៀបចំដែនដីតែប៉ុណ្ណោះ ហើយក្រៅពីនេះ នឹងត្រូវរៀបចំទុកជាកញ្ចប់។
ប្រភពVAYO៖ https://bit.ly/2Mucr4T