លោក សម រង្ស៊ី បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រតិកម្មរបស់សហភាពអឺរ៉ុប ឆ្លើយតបទៅនឹងការរំកិលទៅរកអំណាចផ្តាច់ការ នៅប្រទេសកម្ពុជា គឺការព្យួរកម្មវិធីអនុគ្រោះពន្ធដារ EBA គឺជាវិធានការត្រឹមត្រូវ និងសមស្របពេល ដែល លោក សម រង្ស៊ី អះអាងថាលោកអាចទទួលយកបាន។ ការប្រកាសរបស់ លោក សម រង្ស៊ី នៅពេលនេះគឺបន្ទាប់ពីស្នងការអឺរ៉ុបបានជួបពិភាក្សាជាមួយប្រមុខការទូតកម្ពុជាកាលពីពេលថ្មីនេះ ដោយលោកស្រីCecilia Malmstrom អះអាងថា អឺរ៉ុបនៅតែបើកទ្វារចរចាជាមួយកម្ពុជា។ ប៉ុន្តែនៅតែបារម្ភអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។
ប្រភពRFI៖ https://bit.ly/2RjyCvJ