ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី សម្រេចដាក់ជីវិតរបស់លោក ធ្វើដើមទុន ដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន និងដោយសន្តិវិធី នៅប្រទេសកម្ពុជា ឲ្យខានតែបានក្នុងឆ្នាំ២០១៩។ ចំណែកអ្នកវិភាគយល់ថា បើសិនជាលោក សម រង្ស៊ី ហ៊ានប្រកាសបែបនេះទៅហើយ ដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមែន មេបក្សប្រឆាំងរូបនេះ គួរប្រញាប់វិលចូលស្រុកវិញ កាន់តែឆាប់ កាន់តែប្រសើរ ព្រោះមិនគួរបណ្ដោយឲ្យលោក ហ៊ុន សែន កេងចំណេញពេលវេលាកាន់អំណាចតទៅទៀតនោះឡើយ។
ប្រភពRFA៖https://bit.ly/2sU9VvO