អ្នកនាំពាក្យរាជរដ្ឋាភិបាល និងប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ដល់សាធារណជន កុំឱ្យជឿការឃោសនារបស់លោក សម រង្ស៊ី។ ការស្នើរបស់អ្នកទាំងពីរខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានប្រកាស ថាខ្លួននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ ហើយលោក សម រង្ស៊ី បាន អំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ ទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង ចាប់ផ្តើមធ្វើចលនា បញ្ចុះបញ្ចូល ទាហាន និងប៉ូលីស ដែលជាសាច់ឈាមក្នុងគ្រួសារនីមួយៗ ឲ្យឈប់ការពារលោក ហ៊ុន សែន ដឹកនាំរដ្ឋាភិបាលសព្វថ្ងៃ ហើយបែរចិត្តមកការពារប្រជារាស្ត្រវិញ ដែលទាមទារសេរីភាព និងយុត្តិធម៌។
ប្រភពVAYO៖ https://bit.ly/2HJrMzW