អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានបន្តធ្វើវេទិកាជួបជុំនៅក្រៅប្រទេសដោយលើកឡើងពីគម្រោងវិលចូលប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩នេះ។ ប៉ុន្តែនៅពេលនេះ លោកសម រង្ស៊ី មិនមានបំណងចូលមកកម្ពុជាតែម្នាក់ឯងទេ គឺលោកបានអំពាវនាវឱ្យពលរដ្ឋខ្មែរក្រៅប្រទេសចូលមកជាមួយនឹងរូបលោកដែរ។ អ្នកនាំពាក្យបក្សកាន់អំណាចថា គ្មាននរណាអើពើនឹងការអំពាវនាវរបស់លោកសម រង្ស៊ីឡើយ។
ប្រភពRFI៖https://bit.ly/2MWO93H