លោក សេង រិទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់លើលោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករ និងបច្ចុប្បន្នជាសមាជិកនៃក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា។ ចៅក្រមស៊ើបសួរ បានចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងទោសនេះ តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨មកម្ល៉េះ តែទើបនឹងត្រូវបានផ្សព្វផ្សាយ។
ប្រភពThmey Thmey៖ https://bit.ly/2SNOtbo