មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថា កម្ពុជាអាចគេចផុត ពីការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ បើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។ នាយករងទទួលបន្ទុក ផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថារដ្ឋាភិបាល ចាប់ផ្ដើមចរចា ជាមួយសហភាពអឺរ៉ុប ជិតមួយឆ្នាំហើយ។ លោកនៅមានសង្ឃឹមខ្លះ ថានឹងអាចមានដំណោះស្រាយ បញ្ចៀសទណ្ឌកម្មនេះ។
ប្រភពRFA៖https://bit.ly/2NlMbKq