រដ្ឋគួរបង្កើតតំបន់រដ្ឋបាលពិសេស ឬតំបន់ស្វយ័តសេដ្ឋកិច្ចពិសេស នៅតំបន់ប៉ែកខាងមាត់សមុទ្រ ព្រំដែនថៃ និងព្រំដែនវៀតណាម ដើម្បីទាក់ទាញការវិនិយោគ។ នេះបើតាមការលើកឡើងរបស់លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនួញមួយរូប។ តំបន់រដ្ឋបាលពិសេស មានន័យថារដ្ឋបង្កើតរដ្ឋបាលថ្មីមួយនៅតំបន់ដែលបានជ្រើសរើស ហើយប្រមូលផ្ដុំសេវាសាធារណៈសព្វគ្រប់សម្រាប់បម្រើឲ្យអ្នកវិនិយោគ។ ពេលនោះអ្នកវិនិយោគមិនបាច់សម្រុកមកបង្កើតរោងចក្រនៅជុំវិញភ្នំពេញទៀតទេ។ គេបង្កើតរោងចក្រនៅជាប់ព្រំដែនតែម្ដង ព្រោះមិនពិបាកដឹកជញ្ជូនទំនិញ និងរត់ឯកសារទៅមកភ្នំពេញ។
ប្រភពThmey Thmey៖ https://bit.ly/2TXJ3qB