ហ្វេសប៊ុក​បញ្ជាក់​បញ្ចប់​ក្ដី​មន្ទិល​ដែល​គេ​សង្ស័យ​ថា លោកនាយករដ្ឋ ហ៊ុន សែន ប្រឌិត​រឿង​Hacker

2019-03-01 16:53:00 4679 Views

ឆ្លើយតប​នឹង​សំណួរ​របស់​អាស៊ីសេរី ថា​តើ​អំពី​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន សែន ពិតជា​ត្រូវ​បាន​ជន​អនាមិក ឬ​ក្រុម​ចោរ​ព័ត៌មានវិទ្យា (Hackers) លួច​យក​ទៅ​កាន់កាប់​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ មែន​ឬ​យ៉ាងណា​នោះ ក្រុមហ៊ុន​ហ្វេសប៊ុក ឆ្លើយ​បញ្ជាក់​មក​អាស៊ីសេរី​នៅ​ថ្ងៃ​២៨ កុម្ភៈ នេះ​ថា ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ពិតជា​មាន​គេ​ចូល​លួច​កាន់កាប់​មែន។ មន្ត្រី​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​បញ្ជាក់​ថា ក្រុមហ៊ុន Facebook ក៏បាន​ធ្វើការ​ជាមួយ​ក្រុមការងារ​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន ដើម្បី​ជួយ​ពួកគេ​ឱ្យ​មាន​លទ្ធភាព​អាច​មក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ឡើងវិញ​បាន​ដោយ​ជោគជ័យ។ ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក នេះ គឺជា​ការ​បញ្ចប់​ក្ដី​មន្ទិល​មួយ​ចំនួន​ពី​សំណាក់​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដែល​សង្ស័យ​ថា ករណី​លោក ហ៊ុន សែន ប្រកាស​ថា ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ត្រូវ​ជន​អនាមិក​លួច​ដណ្ដើម​យក​ទៅ​គ្រប់គ្រង​នេះ គឺជា​ការ​ប្រឌិត​របស់​លោក ហ៊ុន សែន។

ប្រភពRFA៖ https://bit.ly/2tLwVxw


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា