មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ជា​សិទ្ធិ​បុគ្គល តែ​ត្រូវ​គិត​ពី​ការ​លះបង់​របស់​ប្រធាន​បក្ស​នេះ

2019-03-06 15:40:00 4703 Views

មន្ត្រី​បក្ស​ប្រឆាំង ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ជា​សិទ្ធិ​បុគ្គល ប៉ុន្តែ ត្រូវ​គិត​ពី​គុណធម៌ ដល់​ការ​លះបង់​របស់​ប្រធាន​បក្ស​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ទាំង ១១៨ រូប​ដែល​ហាមឃាត់​សិទ្ធិ​នយោបាយ​ដែរ​នោះ ថា មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ គួរ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់ ជាពិសេស​ត្រូវ​យក​ប្រយោជន៍​រួម​របស់​បក្ស​ជាធំ មុននឹង​សម្រេច​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ៖ «បើ​យើង​ជា​អ្នក​ប្រជាធិបតេយ្យ ជំហាន​ដំបូង ត្រូវ​គិត​ពី​គុណធម៌ ថា​តើ​យើង​ជា​មន្ត្រី​ថ្នាក់ក្រោម ហើយ​ខណៈ​ប្រធាន​គណបក្ស​របស់​យើង មិន​ទាន់​មាន​សេរីភាព​ពេញលេញ ហើយ​យើង​នៅ​ថ្នាក់ក្រោម​គាត់ យើង​ចង់បាន​សេរីភាព ឬ​សិទ្ធិ​ធ្វើ​នយោបាយ​ហ្នឹង​មុន​គាត់ មានន័យថា បើ​យើង​គិត​ពី​គុណធម៌ គឺ​អត់​មាន​គុណធម៌​ទេ គឺ​អគុណ​ធម៌​ចំពោះ​ប្រធាន​របស់​ខ្លួន ព្រោះ​គិត​ពី​ប្រយោជន៍​សួនតួ ជាង​ប្រយោជន៍​របស់​គណបក្ស​ទៅវិញ​។ កាន់តែ​អគុណធម៌​ជាង​នេះ​ទៀត គឺ​មិន​បាន​គិត អំពី​ប្រធាន​ខ្លួនឯង​ខំ​លះបង់​ដើម្បី​ប្រយោជន៍​គណបក្ស»។

ប្រភពRFA៖ https://bit.ly/2Hij7CA


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា