អនុប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី ស្វាគមន៍ចំពោះការយកបច្ចេកវិទ្យាថ្មីៗដើម្បីសម្រួលដល់ទំនាក់ទំនង និងពាណិជ្ជកម្មរបស់ពលរដ្ឋ។ ប៉ុន្តែ លោកស្នើដល់រដ្ឋាភិបាលគួរមានវិធានការដើម្បីការពារទិន្នន័យ និងភាពឯកជនរបស់អ្នកប្រើប្រាស់នៅកម្ពុជា ខណៈលោកលើកឡើងពីកម្មវិធីនេះ ដែលបានប្រើប្រាស់នៅប្រទេសចិនត្រូវបានគ្រប់គ្រងទាំងស្រុងដោយរដ្ឋាភិបាលទៅលើទិន្នន័យរបស់ពលរដ្ឋខ្លួន។
ប្រភពVOD៖ https://bit.ly/2U9I4Hz