លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ២៩ មីនានេះ បានបញ្ជាក់ជាថ្មីថា «កម្ពុជាមិនអាចយកឯករាជ្យ អធិបតេយ្យភាពជាតិទៅដោះដូរ នឹងការទាមទាររបស់បរទេសនោះទេ បើទោះបីជាត្រូវរស់ក្នុងភាពអត់ឃ្លានក៏ដោយ»។លោកថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងនៅក្នុងវេទិការដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៨ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ទោះជារឹតក្រមាចងចង្កេះ ដើម្បីស៊ីតិចក៏ធ្វើដែរ ដើម្បីធានាឯករាជ្យប្រទេស»។
ប្រភពVAYO៖ https://bit.ly/2YAMOVR