ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០២ខែមេសាម្សិលមិញ បានបញ្ជាក់ថា កម្ពុជាមានបំណុលសាធារណៈក្រៅប្រទេសប្រមាណ ៧ពាន់លានដុល្លារ មិនមែន ជាង១ម៉ឺនលានដុល្លារទេ គិតត្រឹមឆ្នាំ២០១៨។ ការលើកឡើងរបស់ក្រសួងហិរញ្ញវត្ថុដូច្នេះ គឺបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ និងបរទេសមួយចំនួន បានដកស្រង់តួលេខពីព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ៧ យកទៅធ្វើការបកស្រាយខុសន័យបច្ចេកទេស។
ប្រភពRFA៖ https://bit.ly/2IcGvlM