រដ្ឋាភិបាល សម្រេចមិនជួលនាវាអគ្គិសនីពីប្រទេសតួកគី ដោយសារមានចំណុចមួយចំនួនមិនត្រូវរ៉ូវគ្នា។ ដើម្បីដោះស្រាយបញ្ហាកង្វះខាតអគ្គិសនីប្រើប្រាស់ រដ្ឋាភិបាលសម្រេចអនុម័ត ឱ្យក្រុមហ៊ុនចំនួន២ វិនិយោគគម្រោងសាងសង់វារីអគ្គិសនី និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែមទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ សកម្មជនការពារបរិស្ថាន សាទរការបង្កើតឱ្យមានស្ថានីយអគ្គិសនីដោយពន្លឺព្រះអាទិត្យ ប៉ុន្តែទាមទារឱ្យរដ្ឋាភិបាល បង្ហាញប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យបានច្បាស់ អំពីផលចំណេញនិងការខាតបង់ ដែលកើតចេញពីគម្រោងវារីអគ្គិសនីនៅខេត្តពោធិ៍សាត់។
ប្រភពRFA៖ https://bit.ly/2GbOj4D