អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សរសេរនៅលើហ្វេសប៊ុក (Facebook) ថាអ្នកស្រីលើកទឹកចិត្តដល់រដ្ឋាភិបាលក្រុងភ្នំពេញឱ្យទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរី២នាក់ នៅថ្ងៃប្រារព្ធទិវាសេរីភាពសារព័ត៌មាន។ ក្នុងថ្ងៃដដែលនោះមន្ត្រីរដ្ឋាភិបាលក៏នៅតែអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាមិនមានការធ្លាក់ចុះទេ គឺមានតែកើនឡើងគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ឯសេរីភាពអ្នកសារព័ត៌មានក៏មានភាពទូលំទូលាយដែរ។
ប្រភពRFA៖ http://bit.ly/2Y7cWGP