លោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋ នៅថ្ងៃទី២១ ឧសភា នេះបានប្រាប់វិទ្យុស្រ្តីទាំងក្តីព្រួយបារម្ភថា ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៨ គ្រួសារក្នុងខណ្ឌច្បារអំពៅនឹងអាចត្រូវបាត់បង់ ព្រោះក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន កំពុងបន្តបូមខ្សាច់ចាក់លើដីទំនាស់ទាំងយប់ បើទោះបីដីជម្លោះនោះមានដីការក្សាការពារពីតុលាការក៏ដោយ។ ចំណែកអាជ្ញាធរដែនដីពាក់ព័ន្ធក្នុងរឿងនេះបានរុញច្រានដាក់គ្នាដោយមិនបំភ្លឺករណីនេះ។
ប្រភពWMC៖ http://bit.ly/2EpNsgg