ព្រះមហាក្សត្រនៃប្រទេសកម្ពុជាគឺ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានយាងចាកចេញពីប្រទេសកម្ពុជាហើយ ទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមក្នុងពិធីអបអរខួប២៥ឆ្នាំ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ហៅកាត់ថា ICC-Angkor។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះបរមរាជវាំង (Royal du Cambodge)។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់វិទ្យុបារាំង RFI ថា ការយាងរបស់ព្រះមហាក្សត្រទៅកាន់ប្រទេសបារាំងពេលនេះ រួមជាមួយនឹងអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ផងនោះ គឺដើម្បីធ្វើបទបង្ហាញនៅក្នុងបណ្ឌិតសភាបារាំង ពីភាពជោគជ័យនៃដំណើរការ២៥ឆ្នាំក្នុងការជួយសង្គ្រោះអង្គរ។
ប្រភពRFI៖ http://bit.ly/2whjZ3G