លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្គាល់ថា ក្រោមការដឹកនាំរបស់លោក មិនទាន់សម្រេចបានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋខ្មែរប្រកបដោយសមធម៌ ឲ្យបានពេញលេញគ្រប់គ្នានៅឡើយទេ។ ដើម្បីសម្រេចបានគោលដៅនេះ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរបើកជំហរសិទ្ធិសេរីភាពនៃការជួបជុំ ការប្រមូល ការបញ្ចេញមតិដល់ពលរដ្ឋឲ្យបានទូលំទូលាយជាងពេលបច្ចុប្បន្ន និងបង្កើនធនធាន ហិរញ្ញវត្ថុដល់ថ្នាក់ក្រោមជាតិ ដើម្បីចៀសវាងការផាត់ចោលពលរដ្ឋដាច់ស្រយាល ឬពលរដ្ឋដែលងាយរងគ្រោះ។
ប្រភពRFA៖ https://bit.ly/2HFjNSp