លោកហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រី ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម និង លោកស្រីផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភាឡាវ។ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ឧសភា ទស្សនកិច្ចនៅប្រទេសវៀតណាម និងពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី១ មិថុនា នៅប្រទេសឡាវ។
ប្រភពVAYO៖ https://bit.ly/2QxkiRp