កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលសារព័ត៌មានអាស៊ីលើកទី១៦នៅក្នុងទីក្រុងនៃប្រាសាទបុរាណ ដោយមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសុន្ទរកថាបើកកិច្ចប្រជុំនេះផ្លូវការនៅព្រឹកថ្ងៃទី១២ខែមិថុនា។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមតាំងពីថ្ងៃ១០ដល់ថ្ងៃទី១៤ខែមិថុនា ការសិក្សាលើវិស័យបច្ចេកវិទ្យា កិច្ចពិភាក្សាលើប្រធានបទជាច្រើនទាក់ទងនឹងការវិវិត្តនៃវិស័យសារព័ត៌មានក្នុងសម័យបដិវត្តឧស្សាហកម្មនៃបញ្ញាញានសប្បនិម្មិត។ កិច្ចប្រជុំអន្តរជាតិនេះត្រូវបានសហការរៀបចំដោយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ (Asia Pacific Institute for Broadcasting Developpment, AIBD)។
ប្រភពThmey Thmey៖ https://bit.ly/2MGmSWO