រដ្ឋាភិបាលកម្ពុជាបានព្យាករទុកថា នៅក្នុងឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចកំណើនបានក្នុងរង្វង់៧,១%។ ប៉ុន្តែ នៅក្នុងឆ្នាំ ២០២០ កំណើននេះអាចនឹងធ្លាក់ចុះមកនៅត្រឹម ៦,៥% វិញ ដោយសារតែ ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ ដំណើរការដក EBA ដែលរដ្ឋាភិបាលកម្ពុជាយល់ឃើញថា អាចនឹងដាក់សម្ពាធដល់ការនាំចេញរបស់កម្ពុជា។ ប្រឈមមុខនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាក៏បានត្រៀមលក្ខណៈដើម្បីទប់ទល់ដែរ តាមរយៈការបង្កើតឱ្យមានកញ្ចប់ថវិកាបម្រុងសម្រាប់ដោះស្រាយបន្ទាន់។
ប្រភពRFI៖ https://bit.ly/31B7AX5