ថ្លែងពីប្រទេសបារាំង លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បង្ហាញជំហរមិនខ្លាចការគំរាមរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគ្រោងប្ដឹងលោក ទៅតុលាការបារាំង ជុំវិញការស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិឡើយ។ មិនតែប៉ុណ្ណោះលោក សម រង្ស៊ី ថែមទាំងចំអកវិញថា បើមេដឹកនាំរដ្ឋាភិបាលកម្ពុជា ហ៊ានប្ដឹងលោកមែននោះ ប្រាកដជាចាញ់ក្តី ព្រោះលោកមានឯកសារគ្រប់គ្រាន់សម្រាប់យកឈ្នះរឿងក្តីនេះ។
ប្រភពThmey Thmey៖ https://bit.ly/2MRiLrc