មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជំរុញជាថ្មីទៀតឱ្យលោក ហ៊ុន សែន ប្តឹងលោកទៅតុលាការប្រទេសបារាំង ជុំវិញរឿងមរណភាពលោក ហុក ឡងឌី និងឃាតកម្មធំៗ ជាច្រើនករណីទៀត។ លោកនៅតែចោទប្រកាន់ថា លោក ហ៊ុន សែន គឺជាអ្នកស្ថិតនៅពីក្រោយខ្នងអំពើឃាតកម្ម និងឧក្រិដ្ឋជាច្រើនករណី ចាប់ពីទសវត្សរ៍ទី៩០ រហូតមកដល់ពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណា រដ្ឋាភិបាលអះអាងថា របបនេះមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់លោក សម រង្ស៊ី ឡើយ។
ប្រភពRFA៖https://bit.ly/2XQebdL