គណបក្សសង្គ្រោះជាតិអះអាងថា គំនិតផ្ដួចផ្ដើមស្ដីពីវប្បធម៌នយោបាយថ្មី នឹងមិនអាចដំណើរការទៅមុខបានឡើយ ដរាបណាកម្ពុជាមិនទាន់មានការផ្លាស់ប្ដូរមេដឹកនាំបច្ចុប្បន្នទេនោះ។ ពេលថ្មីៗនេះ បញ្ញវន្តមួយក្រុមបានអះអាងថា ពួកគេកំពុងរៀបចំសកម្មភាពបណ្ដុះវប្បធម៌នយោបាយថ្មី ដើម្បីបន្សាបវប្បធម៌នយោបាយចាស់ ដែលមានលក្ខណៈមិនស្អាតស្អំ និងកំពុងបង្កមហន្តរាយដល់សង្គមជាតិ។ លោក ហ៊ុន សែន មិនចាប់អារម្មណ៍នឹងរឿងនេះឡើយ ចំណែកពលរដ្ឋវិញ ចង់ឱ្យក្រុមបញ្ញវន្តជួយរកដំណោះស្រាយបញ្ហានយោបាយ ជាជាងគិតគូរពីរឿងនេះ។
ប្រភពRFA៖ https://bit.ly/2Xo32E0