សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី ២១ខែមិថុនានេះ បានបដិសេធបណ្តឹងឧទ្ធរណ៍ ទម្លាក់ចោលបទចោទប្រកាន់ និងបញ្ចប់ការដាក់ឱ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ លើអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី (RFA) ទាំង ២នាក់ គឺលោក អ៊ួន ឈិន និងលោកយាង សុធារិន ហៅ យាង សុជាមេត្តា។ មេធាវីការពារក្តីឲ្យអតីតអ្នកសារព័ត៌មានទាំង ២រូប បានអះអាងថា លទ្ធផលនេះ គឺអាចបើកផ្លូវឲ្យមានការប្តឹងសារទុកទៅតុលាការកំពូលបានតាមក្រមនីតិវិធី ប៉ុន្តែលោក នឹងពិភាក្សាបន្តជាមួយកូនក្តីសិន។
ប្រភពRFI៖ https://bit.ly/2XrFzSd