ក្នុងឱកាសទិវាប្រឆាំងគ្រឿងញៀនអន្ដរជាតិ អាជ្ញាធរកម្ពុជា នាព្រឹកថ្ងៃទី២៦មិថុនានេះ បានដុតកម្ទេចគ្រឿងញៀនជាច្រើនប្រភេទ ចំនួនជាង២តោន។ ពិធីដុតកម្ទេចគ្រឿងញៀននេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ គួរកត់សម្គាល់ថា ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅតែជាបញ្ហាប្រឈមសម្រាប់កម្ពុជា។ បច្ចុប្បន្ននេះ គ្រឿងញៀនមិនត្រឹមតែមានវត្តមាននៅតាមទីក្រុងទេ ប៉ុន្តែវាបានជ្រាបចូលទៅដល់គ្រប់ច្រកល្ហកនៃទីជនបទស្រុកស្រែចម្ការថែមទៀត។ អ្នកជំនាញបានព្រមានថា បញ្ហាគ្រឿងញៀននេះ អាចក្លាយទៅជាសង្គ្រាមថ្មីមួយទៀតសម្រាប់កម្ពុជា ប្រសិនបើគ្មានវិធានការការពារទប់ស្កាត់ឲ្យបានម៉ត់ចត់ទេនោះ។
ប្រភពRFI៖ https://bit.ly/31Xa4yT