នៅថ្ងៃទី២៦ មិថុនានេះ គឺជា «ទិវាប្រឆាំងគ្រឿងញៀនអន្ដរជាតិ»។ក្នុងឱកាសនេះអាជ្ញាធរកម្ពុជា បានដុតកម្ទេចគ្រឿងញៀនជាច្រើនប្រភេទចំនួនជាង២តោន ក្រោមអធិបតីភាពលោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។នៅក្នុងហេតុការណ៍សំខាន់របស់វិទ្យុវាយោនៅពេលនេះ យើងមានលោកមាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ក្នុងបទសម្ភាសន៍លោកមាស វិរិទ្ធ បានថ្លែងថា បញ្ហាគ្រឿងញៀននៅកម្ពុជា គិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានការថយចុះជាងមុន។ការថយចុះដោយសារតែការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អាជ្ញាធរមានប្រសិទ្ធភាព។
ប្រភពVAYO៖ https://bit.ly/2xer068