ពលរដ្ឋជាង ១៦០នាក់ តំណាងឲ្យ ១៩៧គ្រួសារ មកពីរឃុំចំនួន ២នៃស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្ដុំគ្នាមុខក្រសួងរៀបចំដែនដី នៅរាជធានីភ្នំពេញ ស្នើសុំដំណោះស្រាយក្នុងវិវាទដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ដែលអូសបន្លាយជាង១០ឆ្នាំមកនេះ។ ការស្នើសុំនេះ ត្រូវបានសាមីក្រសួង ច្រានចោលភ្លាមៗ ដោយមិនទទួលដោះស្រាយ ក្រោមហេតុផលថាពលរដ្ឋទាំងនោះ គ្មានជាប់ពាក់ព័ន្ធនឹងវិវាទដីសម្បទានដាំដំណាំអំពៅទេ។ សង្គមស៊ីវិលយល់ថា ក្រសួងរៀបចំដែនដីនិងអាជ្ញាធរខេត្តកោះកុង គួរចុះស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះ ឲ្យបានច្បាស់លាស់សិន មុននឹងឈានដល់ការសម្រេចមិនដោះស្រាយដូច្នេះ។
ប្រភពRFA៖ https://bit.ly/2XJg92I