រដ្ឋាភិបាលដែលធ្លាប់តែអះអាងក្តែងៗនៅក្នុងស្រុកថា មិនខ្លាចសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនោះបាន ស្នើទៅអន្តរជាតិឱ្យពិចារណាឱ្យបានដិតដល់មុនសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធ ពីប្រទេសដែលសេដ្ឋកិច្ចរីកចំរើនតិចតូច ឬពីកម្ពុជា។ ប៉ុន្តែ អ្នកវិភាគយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺជាការបំភ័ន្ត ការពិតនិងជាការភូតកុហកទាំងសហគមន៍អន្តរជាតិ និងពលរដ្ឋកម្ពុជាប៉ុណ្ណោះ ព្រោះមេដឹកនាំរូបនេះគ្មានចេតនាថែរក្សាប្រព័ន្ធអនុគ្រោះនោះទេ។
ប្រភពRFA៖ https://bit.ly/2FR3Sz3