លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ការដែលលោកនាយករដ្ឋមន្រ្តី ប្ដឹងលោក សម រង្ស៊ី ដើម្បីឱ្យអ្នកនយោបាយដទៃទៀត ប្រកាន់នូវឥរិយាបថនយោបាយឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប្រឌិតរឿងដោយមានចេតនាទុច្ចរិតក្នុងការញុះញង់ ដើម្បីជាការបំបែកបំបាក់អ្នកដទៃ ។ យ៉ាងណា ការធ្វើបណ្ដឹងពីលោក ស ខេង ធ្វើឡើងនេះ ខណៈដែលលោក ហ៊ុន សែន មិនទាន់ប្ដឹងនៅឡើយលើករណីតែមួយ ។ ថ្មីៗនេះ លោក សម រង្ស៊ីថា លោកនាយករដ្ឋមន្រ្តី ហ៊ុនសែនមានចំណែកសម្លាប់លោក ហុក ឡង់ឌី ហើយលោក ស ខេង កំពុងរៀបចំផែនការជាមួយកូនប្រុសលោក ហុក ឡង់ឌី ដើម្បីសងសឹកលើលោក ហ៊ុន សែន ។
ប្រភពWMC៖https://bit.ly/2LhqhK8