គង់រ៉ៃយ៉ានៅពេលនេះបានបែកពីគ្រួសារ និងប្រពន្ធកូន ជាលើកទី២។ លោក កំពុងស្ថិតនៅពន្ធនាគារព្រៃស ទីដែលលោកធ្លាប់រស់នៅទីនោះ មួយឆ្នាំកន្លះ ។ បទចោទ លើកទីពីរនៅពេលនេះ គឺព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានចោទលោក ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីលោកបោះពុម្ពអាវយឺតលក់ដោយភ្ជាប់រូបលោក កែម ឡី និងសារមួយឃ្លាដែល រៀបរាប់ថា« «បើអ្នកមិនធ្វើអ្វីសោះ គង់តែនឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។
ប្រភពWMC៖ https://bit.ly/32oVZdK