រយៈពេល ៣ឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី គឺរដ្ឋាភិបាល បានបរាជ័យក្នុង ការរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ ប៉ុន្តែរដ្ឋាភិបាល ជោគជ័យយ៉ាងសម្បើមក្នុងការបង្ក្រាប អ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី ដែលបញ្ចេញមតិរិះគន់ និងពិភាក្សាពាក់ព័ន្ធនឹងការធ្វើឃាតលោកបណ្ឌិត កែម ឡី។ គិតមកដល់ពេលនេះ មានអ្នកនយោបាយប្រឆាំង អ្នកវិភាគ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកគាំទ្របណ្ឌិត កែម ឡី មិនតិចជាង ១០នាក់ទេ ដែលជាប់ពន្ធនាគារ ជាប់បណ្តឹងនៅតុលាការ និងបង្ខំចិត្តរត់ចោលស្រុក។ តើនរណាខ្លះដែលទទួលរងការបង្ក្រាប ពីសំណាក់អាជ្ញាធរ?
ប្រភពRFA៖ https://bit.ly/32m6PkN