រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មិន​ប្ដឹង​ផ្ដល់​កាសែត​អាមេរិក ឲ្យ​កែ​តម្រូវ​អត្ថបទ​រឿង​កម្ពុជា​ចិន​ចុះ​កិច្ច​ព្រមព្រៀង​យោធា​សម្ងាត់​ទេ

2019-07-24 09:07:00 4645 Views

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បដិសេធ​ធ្វើ​ការ​ប្ដឹង​ផ្ដល់​ទៅ​កាសែត The Wall Street Journal ឬ​ទាមទារ​ឲ្យ​ម្ចាស់​កាសែត​នេះ កែ​តម្រូវ ឬ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​អត្ថបទ​របស់​ខ្លួន ដែល​ថា កម្ពុជា និង​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​អនុញ្ញាត​ឲ្យ​យោធា​ចិន​ប្រើប្រាស់​ផ្ដាច់​មុខ​នូវ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្បែរ​ខេត្ត​ព្រះសីហនុ។ លោក ទៀ បាញ់ ថ្លែង​ប្រាប់​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​ទី២២ កក្កដា​ថា ការ​ធ្វើ​ដូច្នេះ គឺ​ជា​ការ​មិន​ចាំបាច់​នោះ​ទេ៖ «ខ្ញុំ​គិត​ថា វា​ពុំ​មាន​ប្រយោជន៍​ស្អី​ទេ ពីព្រោះ​គេ​មិន​ដែល​ទៅ​ស្ដាប់​អ្វី​ដែល​យើង​មាន​យោបល់​នោះ​ទេ។ យើង​បាន​និយាយ​មិន​ដឹង​ជា​លើក​ទី​ប៉ុន្មាន​ហើយ បញ្ជាក់​មិន​ដឹង​ជា​លើក​ទី​ប៉ុន្មាន​ហើយ គឺ​គេ​នៅ​តែ​និយាយ​ដដែលៗ ហ្នឹង។ ដូច្នេះ ដូច​ជា​ពុំ​មាន​ស្អី​ដែល​ត្រូវ​ធ្វើ​ចំពោះ​គេ​ទៀត​ទេ។ គេ​ចង់​លើក​ឡើង​ប៉ុន្មាន​ដង ក៏​លើក​ចុះ ពី​ព្រោះ​រឿង​ពិត វា​នៅ​តែ​រឿង​ពិត។ ជាក់​ស្ដែង វា​នៅ​តែ​ជាក់​ស្ដែង​តែ​ប៉ុណ្ណឹង»។

ប្រភពRFA៖ http://bit.ly/2JYwRlX


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា