សង្គមស៊ីវិលដែលធ្វើការបំបាត់អំពើពុករលួយ ជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើមន្ត្រីសុរិយោដីនៅខេត្តពោធិ៍សាត់ ៣រូប ពាក់ព័ន្ធនឹងអំពើពុករលួយ ។ ពួកគេក៏បារម្ភអំពីអំពើពុករលួយ ដែលកើតឡើងដោយការឃុបឃិតគ្នាជាប្រព័ន្ធក្នុងចំណោមមន្ត្រីដែលមានតួនាទីសម្រេចចិត្ត ឬមន្ត្រីដែលមានតួនាទីធ្វើកិច្ចការសាធារណៈ ។ ការលើកឡើងនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ៣រូប ដែលជាប់ពាក់ព័ន្ធករណីសង្ស័យទារលុយ១០ម៉ឺនដុល្លារ ជាថ្នូរចេញលិខិតកាន់កាប់ដីធ្លី និងចេញច្បាប់សាងសង់ ។
ប្រភពRFA៖ http://bit.ly/2OpzBhK