រដ្ឋាភិបាលក្រោយពីបានស្ងប់ស្ងាត់មួយរយៈមក ក៏ចាប់ផ្ដើមសម្ញែងអំណាចរបស់ខ្លួនឡើងវិញ។ លោក ហ៊ុន សែន ព្រមានជាថ្មីទៀតថា នឹងវាយខ្នោះប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រសិនបើជាលោកហ៊ានឈានជើងចូលមកដល់កម្ពុជា។ ទន្ទឹមគ្នានេះ អ្នកគាំទ្រគណបក្សប្រឆាំងនៅប្រទេសថៃអះអាងថា ពួកគេបានត្រៀមខ្លួនរួចហើយ ដើម្បីអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ ដោយមិនខ្លាចការគំរាមកំហែងរបស់លោក ហ៊ុន សែនឡើយ។
ប្រភពRFA៖ http://bit.ly/3144B8i