យុវជនសំរាម បានកំណត់បេសកកម្មទី២នៃសកម្មភាពរបស់ខ្លួន ក្នុងការរើស«កន្ទុយបារី» ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិ បោះចោលពាសវាលពាសកាលឱ្យបាន១លានដើម នៅលើឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ។ ការកំណត់បេសកម្មទី២នេះ ធ្វើឡើងបន្ទាប់ពីលោក សាន ដារ៉ាវីត និងសមាជិក៨នាក់ទៀត បានរើសកន្ទុយបារីរហូតជិត៥០០០ដើម កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩។ លោក ដារ៉ាវីត និយាយប្រាប់សារព័ត៌មានថ្មីៗថា អូរឈើទាល គឺជាឆ្នេរសមុទ្រស្អាតជាងគេកម្ពុជា មិនគួរឱ្យមានកន្ទុយបារីរាយប៉ាយយ៉ាងច្រើនឡើយ។
ប្រភពThmey Thmey ៖ http://bit.ly/2OvHS3x