ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាង និងក្រុមការងារគណបក្សសង្គ្រោះជាតិក្រៅប្រទេសរួមគ្នាធ្វើសិក្ខាសាលាស្ដីអំពីអ្នកបន្តវេនគណបក្សសង្គ្រោះជាតិនៅថ្ងៃសៅរ៍ ទី១៩ ខែតុលា។ សិក្ខាសាលានេះធ្វើឡើង ដើម្បីអំពាវនាវដល់ខ្មែរនៅប្រទេសកូរ៉េខាងត្បូងដូចជា ពលករ ពលការិនី សិស្ស និស្សិត និងបងប្អូនស្ត្រីរៀបការស្វាមីកូរ៉េ ចូលរួមមហាបាតុកម្មនៅថ្ងៃអាទិត្យ ទី២០ ខែតុលា ដើម្បីជំរុញបណ្ដាស្ថានទូតនៃប្រទេសជាហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ឲ្យធ្វើអន្តរាគមន៍ករណីវិបត្តិនយោបាយនៅកម្ពុជា និងការវិលចូលស្រុករបស់លោក សម រង្ស៊ី។
ប្រភពRFA៖ http://bit.ly/31yDpOW