លោក ហ៊ុន សែន បន្តប្រកាសស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដោយបានលើកបម្រាមលែងហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ មិនឱ្យដឹកលោក សម រង្ស៊ី មកកម្ពុជាវិញ ប៉ុន្តែកាលពីថ្មីនេះ រដ្ឋាភិបាលនេះ បែរជាធ្វើផ្ទុយពីការលើកបម្រាមនេះទៅវិញ។ រដ្ឋាភិបាលបានបញ្ជូនដីការចាប់ខ្លួនលោក សម រង្ស៊ី និង សមាជិកផ្សេងទៀតទៅកាន់ប្រទេសជាសមាជិកអាស៊ាន និងដាក់កម្លាំងយោធាប្រដាប់ដោយអាវុធគ្រប់ដៃនៅតាមព្រំដែនខ្មែរ។ សង្គមស៊ីវិលថា លោក ហ៊ុន សែន មានចេតនាមិនចង់ឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជា ជាជាងការឃាត់ខ្លួនលោកដាក់ពន្ធនាគារ។
ប្រធានបទ៖ http://bit.ly/31RF7ev