គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែបង្ហាញពីការសោកស្តាយរបស់ខ្លួន ដែលមិនអាចទប់ស្កាត់ដំណើរឆ្ពោះទៅមុខរបស់រដ្ឋសភាក្នុងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជានិងវៀតណាម ដែលរដ្ឋសភាបានអនុម័តនៅព្រឹកថ្ងៃចន្ទនេះ។ ជាមួយគ្នានេះ ក៏មានគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត មិនជំទាស់ដែរ តែត្រូវមានការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ប្រសិនបើការសម្រេចនេះ មានបញ្ហាទៅថ្ងៃក្រោយ។
ប្រភពRFI៖ http://bit.ly/33hJOj8