លោក គឹម សុខ ប្រាប់អាស៊ីសេរីថា បើទោះបីជាគណបក្សទាំងពីរមានគម្រោងរួមរួមគ្នាសាជាថ្មីនៅពេលខាងមុខក៏ដោយ ក៏មិនអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោតនោះទេ៖ «ការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នៅក្នុងដំណាក់កាលនេះ បើសង្ឃឹមថា បានជោគជ័យនៅពេលខាងមុខ វាគ្រាន់តែជាការស្រមៃនយោបាយទេ ប៉ុន្តែការពិតមិនអាចទៅរួចទេ។ ក៏ប៉ុន្តែបើសង្ឃឹមថារកបាន១ ឬ២ កៅអីដើម្បីជួយបំពេញសំឡេងដែលលោក ហ៊ុន សែន និយាយថាសេរីពហុបក្សនោះ អាហ្នឹងប្រហែលជាអាច»។
ប្រភពRFA៖http://bit.ly/34Dc7co