អាជ្ញាធរខេត្តព្រះសីហនុអះអាងថា ក្រុមពលរដ្ឋទាំងនោះ កំពុងរស់នៅលើដីចំណីអូរ និងចំណីផ្លូវសាធារណៈរបស់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹក និងគម្រោងស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ។ អាជ្ញាធរបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅ ថ្ងៃទី១៧ ខែមករា ថា ការរុះរើនេះ គឺដើម្បីបញ្ចៀសការលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ ដែលតែងតែទទួលរងដោយជំនន់ទឹកភ្លៀង។
ប្រភពRFA៖ http://bit.ly/2sFKUYZ