ប្រតិកម្មចំពោះការសម្រេចរបស់សហភាពអឺរ៉ុប ក្នុងសំណុំរឿង EBA នៅកម្ពុជា នៅតែបន្តធ្លាក់ចុះមកមិនទាន់ចប់នៅឡើយ។ នាថ្ងៃសុក្រ ទី១៤កុម្ភៈម្សិលមិញ វិស័យឯកជននៅកម្ពុជា នាំមុខដោយសភាពាណិជ្ជកម្ម បានសម្ដែងការសោកស្ដាយ ចំពោះការដកការអនុគ្រោះពន្ធផ្នែកខ្លះពីកម្ពុជា ក្រោមកិច្ចព្រមព្រៀងអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬ EBA។ នៅចំពោះមុខការសម្រេចដូច្នេះ វិស័យឯកជនបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបន្តកិច្ចសន្ទនាអំពីបញ្ហាដែលជាកង្វល់របស់សហភាពអឺរ៉ុប។ បញ្ហាទាំងនោះមានជាអាទិ៍៖ បញ្ហាសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារជាដើម។
ប្រភពRFI៖ http://bit.ly/37xBw7Z