មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិកម្មករ អំពាវនាវឲ្យប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកគេ ចេញទៅស្វែងរកការងារធ្វើនៅប្រទេសថៃ ក្នុងអំឡុងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ ការលើកឡើងនេះ បន្ទាប់ពីពលរដ្ឋ ៦នាក់ ជាអ្នកខេត្តកំពង់ធំ បានលួចចូលឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែឧសភា។
ប្រភព RFA ៖ https://bit.ly/2ZMyM6z