បុគ្គលិកសុខាភិបាលជាង ២ ម៉ឺននាក់ និងថវិកាប្រមាណ ១៦៦ លានដុល្លារ នឹង ត្រូវផ្ទេរទៅឲ្យរដ្ឋបាលរាជធានី-ខេត្ដសាមីនីមួយៗក្នុងការអនុវត្ដមុខងារផ្ដល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ នេះបើតាមលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត កាលពីថ្ងៃពុធនៅក្រសួងមហាផ្ទៃ។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/2Mp8Dmx